កំណាព្យអនុស្សាវរីយ៍ "ឆ្លុះកញ្ចក់នឹកស្នេហ៍"

(បទព្រហ្មគីតិ)
ព្រឹកព្រាងចាំងរស្មី        លើកផែនដីឲ្យស្រស់ថ្លា
កញ្ចក់កែវជីវ៉ា                    លើកភក្រ្តាបងឲ្យភ្លឺ។
ពេលឆ្លុះមុខម្ដងៗ               ធ្វើឲ្យបងនឹកដល់ពៅ
ទោះឆ្ងាយហៅមិនឮ            តែអូននៅជិតបង្កើយ។
កាន់កញ្ចក់ពេលណា           ដូចហត្ថាឱបត្រាណត្រើយ
ក្នុងចិត្តពិតបានស្បើយ         គ្មានសោះឡើយនឹងជិនណាយ។
ជំនូនល្អអនគ្ឃ                   បងតែងដាក់នៅក្បែរកាយ
មិនថាទៅជិតឆ្ងាយ             បានស្រស់ស្រាយពេលឆ្លុះមុខ។
ពាក្យពេចន៍ពរកល្យាណ       គ្រាបងអានបានផុតទុក្ខ
រូបភាពល្អទ្រលុក               អូនគូរមុខយើងញញឹម។
មើលរូបពៅនួនល្អង            ធ្វើឲ្យបងមានសង្ឃឹម
ភក្រ្តាស្រស់ប៉ប្រិម              លើសគេផ្ទឹមពេញវង់ខែ។
កញ្ចក់ថ្លាឥតខ្ចោះ               ដូចបងស្មោះចំពោះស្នេហ៍
គ្មានឡើយថ្ងៃបែកបែរ          បងនឹងថែជានិរន្តរ៍៕៚

និពន្ធដោយ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ១កើត ខែបុស្ស ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១៤
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://yeansamnang.blogspot.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕