កំណាព្យស្នេហា "ព្រែកប្រសព្វសំណព្វចិត្ត"

(បទពាក្យ៨)
សូមផ្ញើបទកាព្យកំណាព្យស្នេហា
ជូនដល់កញ្ញាស្រុកព្រែកប្រសព្វ
មារយាទមានលក្ខណ៍ វង់ភក្រ្តមានភ័ព្វ
រូបឆោមល្អគាប់ដក់ជាប់ចិត្តបង។
សម្បូរ ស្នួល ឆ្លូង ក្រចេះ ចិត្របុរី
ផ្កាស្រស់ប្រិមប្រិយ ច្រើនក្រៃកន្លង
តែអ្នកដែលរៀម គេងគិតគេងផ្សង
គឺរូបនួនល្អង ដែលបងប្រាថ្នា។
ឱ ព្រែកកាំពីរ ជ្រោយរៃ កោះទ្រង់

ទន្លេ មេគង្គ ជួយចាំវាចា
បើសិនវលក្ខណ៍ ព្រមស្ម័គ្រស្នេហា
រៀមនឹងរក្សា ចិត្តស្មោះជូនអូន។
ស្រុកព្រែកប្រសព្វ សំណព្វដួងចិត្ត
សូមអូនអាណិត បងផងនឹមនួន
សង្ឃឹមថាស្រី ប្រណីហើយស្ងួន
ព្រោះបងនឹងអូន ក្រចេះដូចគ្នា៕
និពន្ធដោយៈ យាន សំណាង
ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០១១
រិះគន់ស្ថាបនាៈ yeansamnang@gmail.com
ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕