កំណាព្យស្នេហា "ខានជួបគ្នាយូរ"

 (បទពាក្យ៨)
ខានជួគ្នាយូរ នឹកអើយនឹកម្ល៉េះ
នឹកដល់ក្រចេះ ទឹកដីមានស្នេហ៍
ពេលបងនៅឆ្ងាយ ពីស្រស់មាសមេ
មាននឹកបងទេ រេឬយ៉ាងណា?
ខានជួបគ្នាយូរ បារម្មណ៍កន្លង
ខ្លាចចិត្តនួនល្អង ប្រួលប្រែសាវា
ទៅមានអ្នកថ្មី បំភ្លេចរៀមរ៉ា
បើដូច្នេះណា បងរស់ម្តេចទៅ។

ក្រចេះបងអើយកុំឡើយណាស្រី
អូនកុំមានថ្មី ឲ្យចិត្តរៀមឈឺ
ដឹងផងថាបងរងចាំមើលផ្លូវ
សង្ឃឹមថាពៅ វិលមករកស្នេហ៍។
ខានជួបគ្នាយូរ នឹកអូនមិនណាយ
ក្រចេះឆោមឆាយ បងមិនភ្លេចទេ
ទោះនៅឆ្ងាយស្រី ភក្តីមិនប្រែ
រង់ចាំមាសស្នេហ៍ សាងក្បូនជីវិត។
និពន្ធដោយៈ យាន សំណាង
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០១០
រិះគន់ស្ថាបនាៈ yeansamnang@gmail.com
 គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/
ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕