(បទពាក្យប្រាំបី)
ពូសល់បានដើរសំដៅទៅ កាន់ផ្ទះពូសៅហើយប្រាប់ថា
សៅអើយកុំខឹងនឹងខ្ញុំណា ចំពោះបញ្ហាមេមាន់ខ្ញុំ។
ដែលវាបានទៅជជុះកាយ បន្លែទាំងឡាយទាំងតូចធំ
ឲ្យឯងខូចខាតយ៉ាងដំណំ អត់ទោសឲ្យខ្ញុំតើបានទេ?
ពូសៅតបថាខ្ញុំមិនខឹង រឿងនេះខ្ញុំនឹងមិនគ្នាន់គ្នេរ
តែខ្ញុំសូមទោសឯងវិញដែរ ព្រោះអីគឺឆ្កែខ្ញុំអាភ្លុក។
វាបានខាំមាន់ឯងឲ្យងាប់ ខ្ញុំមិនចោលកប់ខ្ញុំយកទុក