កំណាព្យស្នេហា "បុប្ផាក្រចេះ"

 (បទពាក្យ៨)
បុប្ផាក្រចេះ ល្អម្លេះព្រះអើយ              
ពេលបានជួបហើយ ធ្វើឲ្យរូបខ្ញុំ
គេងគិតគេងព្រួយ គេងកើតទុក្ខធំ    
គេងនឹកក្រមុំ ទើបនឹងពេញវ័យ។
ពេញរូបពេញរាង ពេញលក្ខណា     
សក់វែងប្រះស្មា សាច់សមសខ្ចី
កែវភ្នែកខ្មៅយង់ វង់ភក្រ្តប្រិមប្រិយ   
បានស្តាប់សម្តី ផ្អែមណាស់មាសមេ។
ស្អាតអើយ ស្អាតម្ល៉េះ ក្រចេះបងអើយ    
បងបាក់ចិត្តហើយ បាក់ចិត្តលង់ស្នេហ៍

បាក់ចិត្តលើស្រី ផ្កាដីទន្លេ                
បងសូមថ្នមថែ លុះសូន្យសង្ខារ។
បានចិត្តអូនហើយ មិនយូរទេថ្លៃ       
រៀមនឹងចូលស្តី​ ស្រីដល់មេបា
សូមអូនរង់ចាំ ទទួលផ្កាស្លា              
យើងនឹងរៀបការ លើដីក្រចេះ៕
និពន្ធដោយៈ យាន សំណាង
ថ្ងៃ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃ អង្គារ ទី០១ ខែមករា ឆ្នាំ៣០១៣

រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕