កំណាព្យស្នេហា "បុប្ផាវត្តកែង"

 (បទពាក្យ៨)
ចៃដន្យវាសនា ចារឲ្យរូបខ្ញុំ
បានជួបក្រមុំ នៅម្តុំវត្តកែង
ឃើញភ្លាម ធ្វើឲ្យចិត្តរៀមចម្បែង
កើតទុក្ខម្នាក់ឯងដូចក្លែងដាច់ខ្សែ។
ឆ្លូងស្នួលសម្បូរថ្មគ្រែក្រគរ
បុប្ផារស្រស់ល្អ ល្អចាញ់អូនទេ
បុប្ផាវត្តកែងអូនស្អាតជាងគេ
បើបងសុំស្នេហ៍ ព្រមទេជីវា។
ក្នុងក្រៅវត្តកែង កន្លែងជួបស្រី
ឲ្យបងស្រម៉ៃឃើញតែភក្ត្រា
ឆោមយង់ដឹងហើយថាបងស្នេហា
សូមកែវជីវាប្រណីបងផង។
បារមីតាចាន់​ សូមលោកជួយខ្ញុំ
អន្ទងចិត្តមុំឲ្យយល់បំណង
បើបានវមិត្ត ដូចចិត្តរៀមផ្សង
ស្ម័គ្រថែស្នេហ៍ស្នងដរាបរៀងអើយ។
និពន្ធដោយៈ យាន សំណាង
ថ្ងៃ ពុធ ទី១១ ខែកក្កដា ឆ្នាំ២០១២
រិះគន់ស្ថាបនាៈ yeansamnang@gmail.com
 គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/
ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕