កំណាព្យអនុស្សាវរីយ៍ "អរគុណអានី"

(បទព្រហ្មគីតិ)
សៀវភៅខ្ញុំមួយក្បាល          ល្អត្រកាលពេញព្រះទ័យ
ជាអំណោយអានី                នៅឆ្នាំពីរពាន់ដប់បី។
សៀវភៅសរសេរស្អាត        ពេញដោយបាឋជូនសិរី
អបអរទីប្រាំបី                      ដែលជាថ្ងៃកំណើតខ្ញុំ។
មករាខែដើមឆ្នាំ                   ប្អូនស្រីចាំល្អិតសុខុម
ជូនបងមិនបាច់សុំ               ធ្វើឲ្យខ្ញុំភ្លេចមិនបាន។
ក៏លើកសៀវភៅនេះ           មកត្រិះរិះសព្វសណ្ឋាន
យកកាព្យទាំងប៉ុន្មាន           ដែលខ្ញុំបានសរសេរហើយ។
តាំងទុកឲ្យស្ថេរនៅ             ក្នុងសៀវភៅពៅត្រាណត្រើយ
ថ្ងៃមុខមិនភ្លេចឡើយ           បានអានហើយនឹកប្អូនស្ងួន។
អ្វីដែលខ្ញុំរ៉ាយរ៉ាប់                ព្រោះចង់ប្រាប់តាមពាក្យចួន
អរគុណប្អូននឹមនួន              បងនឹងថួនថែឲ្យល្អ។
អានីប្អូនសំណព្វ                  បងចាំជាប់រាប់ដំណ
ដំណាលកាលណាក៏           ចាំចិត្តល្អប្អូនស្រីដែរ។
នេះគឺបានព្រហ្មគីតិ             ថ្លែងរឿងពិតឥតគេចកែ
បានអានដូចលើកថែ           សិល្បៈខ្មែរកេរជាតិយើង៕ ៚

និពន្ធដោយ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៣កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣
រិះគន់ស្ថាបនាៈ yeansamnang@gmail.com ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://yeansamnang.blogspot.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕