សូមស្វាគមន៍ប្រិយមិត្តជិតឆ្ងាយ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

កុដិ និងសាលាឆាន់វត្តកែង

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ព្រះវិហារថ្មីវត្តកែងកំពុងកសាង

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label កំណាព្យស្ថាបនា. Show all posts
Showing posts with label កំណាព្យស្ថាបនា. Show all posts

កំណាព្យស្ថាបនា “ទិវាគេសោះ តែអស់ឯង”

(បទព្រហ្មគីតិ)
០១.    ថ្ងៃទិវាគេសោះ                     ដល់ពេលអស់មកអស់ឯង
         អស់ខ្លួនពួនចំបែង                អស់ដំណែងព្រហ្មចារី។
០២.    អស់ទាំងប្រុសស្នេហា            បានកាយាហើយរកថ្មី
         រងទុក្ខច្រើនខាងស្រី              សមដែរអីធ្វើដូច្នឹង។
០៣.   ដូច្នេះគួរគិតគូរ                    គិតឱ្យយូរយើងនឹងដឹង
         កាលដែលខំដល់ម្លឹង             តាមពិតប្រឹងថែរឿងខាត។
០៤.    ទិវាគេន័យផ្សេង                   ខ្លះវង្វេងហើយធ្វើឆ្លាត
         វប្បធម៌ខ្មែរល្អស្អាត               ត្រូវប្រមាថដោយសារគេ។
០៥.    យើងខ្មែរមិនថែខ្លួន               គ្មានអ្នកស្ងួនឱ្យយើងទេ
         បើមានពេលទំនេរ                គួរគ្នាន់គ្នេរតិចតួចផង។
០៦.    ១៤ខែកុម្ភៈ                          ស្គាល់ឱ្យជាក់សឹមចម្លង

កំណាព្យស្ថាបនា “គេរិះគន់គួរគិតគូរ”

(បទពាក្យ៩)

គេរិះគន់                   យើងគួរគិត            ឲ្យត្រឹមត្រូវ

ក្រែងភ្លាត់ផ្លូវ           តាមគេខុស             ខាតខ្លួនឯង

ព្រោះរិះគន់             មានឲ្យល្អ                និងចំបែង

ច្នេះត្រូវថ្លែង             ថ្លឹងឲ្យសព្វ                សឹមសម្រេច។

អ្នកខ្លះថា                  ព្រោះដួចចិត្ត          គេសន្ដោស

ឃើញការណ៍ខុស      ក៏គិតកែ                ដោយល្អល្អាច់

ខ្លាចយើងជ្រុល          ថយលែងបាន        ទើបជួយកាច់

ដូចរែងខ្សាច់              យកគ្រួសថ្ម           ចេញឲ្យស្អាត។

ផ្ទុយទៅវិញ              មានអ្នកខ្លះ            សែនបង់ម្សៀត

តែងតែឆ្លៀត              ជាន់បន្ថែម            ពេលយើងផ្លាត

ឃើញយើងភ្លាត់        គេស្ដីថា               បែបប្រមាថ

បើមិនឆ្លាត                មុខជាធ្លាក់            ដូចគេប៉ង។

ពោលដូច្នឹង              ចង់ប្រាប់ថា           ពាក្យរិះគន់

ដូចជាយន្ត               បរដល់ផ្លូវ             បត់ម្ដងៗ

មួយម៉ាត់ស្លាប់          មួយម៉ាត់រស់          គ្រោះគន្លង

ច្នេះប្អូនបង                 គេរិះគន់               គួរគិតគូរ៕៚

កំណាព្យស្នេហាៈ “ស្នេហ៍”

(បទផ្កាឈូករីកពាក្យ៧)

ស្នេហ៍ជា ឱសថដ៏ស័ក្តិសិទ្ធិ                 
ស្នេហ៍ជា  ជីវិតគូនិស្ស័យ
ស្នេហ៍ជា គ្រាប់ពេជ្រដែលគេច្នៃ           
ស្នេហ៍ជា  កន្ត្រៃផ្ដាច់សង្ខារ។
ស្នេហ៍ឲ្យ មនុស្សម្នាក់ហ៊ានរស់ស្លាប់     
ស្នេហ៍ឲ្យ  ឈឺចាប់ពេញឱរា
ស្នេហ៍ឲ្យ សិស្សខ្លះភ្លេចសិក្សា             
ស្នេហ៍ឲ្យ  ឲ្យកញ្ញាខូចបង់ប្រាណ។
ស្នេហ៍ខ្លះ ក៏ស្មោះអស់ពីចិត្ត               
 ស្នេហ៍ខ្លះ ក៏ផិតហួសការស្មាន
ស្នេហ៍ខ្លះ អាក្រក់ជាងតិរច្ឆាន             
 ស្នេហ៍ខ្លះ ដូចចានបែកទាំងថ្មី។
ស្នេហ៍មួយ បានសុខទាំងចិត្តកាយ      
 ស្នេហ៍មួយ សប្បាយទាំងប្រុសស្រី

កំណាព្យស្នេហាៈ “ប្រុសចិត្តកំសាក”

(បទពាក្យប្រាំបី)

ប្រវត្តិស្នេហ៍យើងក្នុងគ្រាដំបូង               យើងយកបេះដូងមកសាងរួមគ្នា
តែពេលឥឡូវប្រុសពៅបងលា               ចាកចោលពុំងារឲ្យអូនហួសចិត្ត។
ហួសនឹងមាយាមារយាទបុរស               បងអើយទៅចុះប្រុសអន់ចរិត
ត្រឹមពាក្យអូនលេងសើចនឹងវមិត្រ          ធ្វើឯងអន់ចិត្តគ្មានគិតមុខក្រោយ។
ពាក្យដែលអូនប្រាប់ថាសូមបែកគ្នា         នោះមិនមែនជាពាក្យពិតសោះឡើយ
អូនពោលព្រោះចង់ដឹងចិត្តត្រាណត្រើយ  ស្រឡាញ់អូនហើយតើស្មោះដែរទេ។
ក្រោយពេលពិសោធពាក្យមួយឃ្លាហ្នឹង    ទើបអូនបានដឹងពីចិត្តមាសមេ
ជាចិត្តមិនស្មោះមិនស៊ូនឹងស្នេហ៍            ជួយមិនបានទេប្រុសដូចរូបបង។
ប្រឹងរៀបរូបរាងឫកពាឡើយហំ             ព្រោះចង់ឲ្យខ្ញុំអង្វរស្នេហ៍ស្នង

កំណាព្យសុភាសិតៈ “បញ្ញើស្មើបំណុល”

(បទព្រហ្មគីតិ)

ការទទួលបញ្ញើ               ដែលគេស្នើសុំពឹងពាក់
ឲ្យជួយយកទៅជាក់          ជូនដល់អ្នកឯណាក្តី។
ចាស់លោកចាត់ទុកថា       យើងនេះណាដូចបានខ្ចី
របស់ជនដទៃ                 ស្មើតម្លៃនឹងទ្រព្យផ្ញើ។
ពេលទ្រព្យនោះបែកបាក់    យើងគ្រោះថ្នាក់កុំគ្រាន់បើ
មិនថាញាតិឬក្លើ              គេនឹងស្នើឲ្យធ្វើសង។
បើទ្រព្យនោះបាត់វិញ        ទុក្ខទោម្នេញក្រៃកន្លង
គេទារថ្មីតែម្តង                ការណ៍សៅហ្មងកើតព្រោះពឹង។
ហេតុនេះទើបចាស់ៗ        បានផ្ដាំច្បាស់ពីរឿងហ្នឹង
ព្រោះចង់ឲ្យយើងដឹង        បើគេពឹងត្រូវគិតគូរ។

កំណាព្យស្ថាបនាៈ "ចិត្តពុកម៉ែ"

(បទជាប់ទង)

យប់ត្រជាក់        ធ្លាក់ជំនោរ          សូរសត្វយំ
លាន់រងំ             ទុំតាមទី             ព្រៃព្រឹក្សា
ទាំងម៉ែឪ            ឮហើយសែន      ណែនឱរា
នឹកបុត្រភ្ងា         លាព្រៀងលាន    រៀននៅក្រុង។
ពេលនេះស្ងួន      នួនកូនសុខ         ទុក្ខម្តេចទៅ
ពីមុនពៅ            នៅភូមិយើង       ភ្លើងផ្លុងៗ
ឥឡូវភ្នែក          ប្លែកអន្លើ            ស្ទើរទាំងស្រុង
ខ្លាចកូនផុង        ក្នុងអន្ទាក់           អ្នកអប្រិយ។
ចិត្តមួយភ្លឹក        នឹងឡើងថា         ង៉ាមាសស្នេហ៍
ពុកនិងមែ          តែតែងភ្នក         រកពិសី

កំណាព្យស្ថាបនាៈ “ប្អូនស្រីបងអើយ”

(បទកាកគតិ)


ក្នុងយុគៈថ្មី             ប្អូនៗស្រីៗ               បានដៃអស្ចារ្យ   
អាយុមិនទាន់          នឹងគ្រាន់គ្រប់ការ       ប្រឹងតែងកាយា  
                          ធ្វើដូចក្រមុំ។
មើលទៅប្អូនស្ងួន      វ័យក្រោមដប់បួន       ខ្លួនមិនទាន់ធំ     
តែប្រឹងពាក់អាវ        បំប៉ោងសាច់ដុំ           នខាមាសមុំ       
                          លាបថ្នាំក្រឡៅ។
វង់ភក្រ្តមានភ័ព្វ        គ្មានមុនមួយគ្រាប់       តែប្រឹងលាបម្សៅ
សាច់មុខស្អាតល្អ      ប្រែពណ៌ជាខ្មៅ          បាត់បងពង្សផៅ 
                          ធម្មជាតិថ្លៃថ្លា។
ស្បែកខ្លួនមាសមេ    ខំបំពាក់ឡេ              ឲ្យខូចឥតការ    
ពេលដែលទៅរៀន   ទៅមានសង្សារ          ចុងក្រោយជីវ៉ា   
                          ចេះត្រឹមទឹកភ្នែក

កំណាព្យស្ថាបនាៈ “ឈប់ធ្វើអ្នកស្មោះខាត”

(បទពាក្យប្រាំពីរ)

ពេលយើងខូចចិត្តគេមិនដឹង           ពេលដែលយើងខឹងគេមិនខ្វល់
នៅឆ្ងាយក៏គេមិនគិតដល់               ទុក្ខសោកបន្សល់លើខ្លួនឯង។
ដូច្នេះឈឺចាប់កុំចងក                    កុំធ្វើស្មោះសគ្មានគិតក្រែង
លោតទឹកលេបថ្នាំគេមិនស្ញែង         មិនស្ញប់ហើយតែងថាឯងខ្សោយ។
ពេលគេប្រព្រឹត្តខុសចិត្តខ្លួន            ធ្វើឯងហំហួនដូចប្រមោយ
ងខ្ទើតដូចខ្ទួយភ្លេចមុខក្រោយ         ភ្លេចថាខឹងហើយ តើបានអី្វ?
បើគេមិនគិតក៏អត់ទៅ                   ចាំបាច់អីពៅឈឺឥតបី

កំណាព្យស្ថាបនាៈ “ខ្ញុំស្រឡាញ់ខ្មែរទើបខ្ញុំហ៊ានថា”

(បទពាក្យប្រាំបី)

នេះបទកំណាព្យខ្មែរពាក្យប្រាំបី           តែងផ្ញើទៅស្រីគ្រប់វ័យតូចធំ
ពិសេសអ្នកដែលកំពុងក្រមុំ                អានហើយខឹងខ្ញុំក៏ខ្ញុំមិនថា។
ត្បិតឃើញស្រីខ្លះស្លៀកពាក់សព្វថ្ងៃ      ឡើងតាមសម័យបានដៃអស្ចារ្យ
ដូច្នេះខ្ញុំសូមចូលរួមស្ថាបនា              បញ្ចេញស័ព្ទសារតាមកាព្យកូនខ្មែរ។
យករឿងស្លៀកខ្លីមកស្តីរិះគន់             តែសូមប្រាប់មុនបើខឹងកុំជេរ
បើជ្រុលជាលេងសូមលេងត្រឹមស្មេរ      កុំលេងដល់ម៉ែណាស្រីប្អូនបង។
ពេលដែលស្លៀកខ្លីតើស្រីដឹងទេ?         អ្នកមើលមាសមេច្រើនក្រៃកន្លង
ខ្លះមើលសរសើរក្នុងន័យឌឺដង             ខ្លះមើលនួនល្អងលួចសើចក្នុងចិត្ត។

កំណាព្យស្ថាបនាៈ “វាចាចៅតាយាន”

(បទពាក្យប្រាំពីរ)
ខ្ញុំកើតពិភាល់ខ្វល់ចិន្តា                ពេលឮវាចាមិនសមសួន
នៃកូនចៅខ្មែរមួយចំនួន               មើលងាយជាតិខ្លួនគ្មានគិតអ្វី។
ខ្លះថានំនេកចេកខ្នុរដូង               ល្ពៅត្រាវដំឡូវល្ហុងទុំខ្ចី
ខំធ្វើយ៉ាងណាមិនឆ្ងាញ់ឆី             ដូចរបស់ថៃយួនឡាវឡើយ។
ខ្លះថារបស់របរខ្មែរ                     ផលិតស្រែៗគុណភាពខ្សោយ
រសជាតិក៏ខ្សោះមិនឆ្ងាញ់ហើយ    ថែមទាំងមុខក្រោយមិនលេងស្តាយ(Style)
ឯខ្សែភាពយន្តកុនតន្ត្រី                សិល្បៈចាស់ថ្មីពីនាយអាយ

កំណាព្យស្ថាបនាៈ “ព្រាយអន់ចរិត”



(បទពាក្យប្រាំពីរ) 
ថ្ងៃម៉ិញខ្ញុំឃើញព្រាយដើមពោធិ៍                ជិះលើម៉ូតូសូន្យដប់បី
  ច្បាស់ណាស់ព្រាយនោះគឺជាស្រី              សាច់មុខសខ្ចីៗឡើងស្លេក។
  សក់នាងHighlight ដូចឆេះភ្លើង              កន្ទ្រេងកន្ទ្រើងលាយពណ៌ផ្លេក
  ចិញ្ចើមកោងខៀងដូចធាងចេក               ព្រាយនេះចម្លែកចេះតែងខ្លួន។
  ស្ពាយកាបូបធំៗហួសមាឌ                     នៅលើផ្លូវជាតិយ៉ាងសមសួន
  ធ្វើឫកធ្វើរាងយ៉ាប់ផ្ទួនៗ                        កម្មអីឲ្យជួនមកជួបខ្ញុំ។
  ធ្លាប់បានឃើញព្រាយដើមស្រង៉ែ              បញ្ចេញភ្នែត្លែលៀនធំៗ