កំណាព្យស្នេហា "អ្នកព្រែកប្រសព្វសូមភា្ចប់និស្ស័យ"

(បទពាក្យ៨)
រំដួលមួយទងដែលបងស្រមៃ
ចង់រួមនិស្ស័យជាគូជីវិត
អូនគឺជាផ្កាក្រចេះដួងចិត្ត
បេះដូងបងពិតចង់ថ្នាក់ថ្នមថែ។
បងជាកម្លោះស្រុកព្រែកប្រសព្វ
សារភាពសូមភ្ជាប់គូគាប់នឹងស្នេហ៍
បើបានឮហើយត្រាណត្រើយមាសមេ
គិតយ៉ាងណាដែរ ព្រមទេពិសី។

ក្រចេះដូចគ្នា ពម្ងារឆោមស្និទ្ធិ
សូមអូនអាណិតដល់ចិត្តភក្តី
អ្នកព្រែកប្រសព្វ សូមភ្ជាប់និស្ស័យ
ក្រចេះថ្លើមថ្លៃ សូមស្រីមេត្តា។
ទន្លេមេគង្គ កោះទ្រង់ សក្សី
សូមចាំសម្តី ខ្ញុំស្បថសច្ចា
បើបានវមិត្តដូ​ចចិត្តប្រាថ្នា
ខ្ញុំថ្វាយភ្លេងការ បញ្ជាក់ស្នេហ៍ស្មោះ៕
និពន្ធដោយៈ យាន សំណាង
ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១១
រិះគន់ស្ថាបនាៈ yeansamnang@gmail.com
ឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦
គេហទំព័រៈ http://samnanglaor.wordpress.com/http://wacambodian.wordpress.com/

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕