កំណាព្យស្ថាបនា “ទិវាគេសោះ តែអស់ឯង”

(បទព្រហ្មគីតិ)
០១.    ថ្ងៃទិវាគេសោះ                     ដល់ពេលអស់មកអស់ឯង
         អស់ខ្លួនពួនចំបែង                អស់ដំណែងព្រហ្មចារី។
០២.    អស់ទាំងប្រុសស្នេហា            បានកាយាហើយរកថ្មី
         រងទុក្ខច្រើនខាងស្រី              សមដែរអីធ្វើដូច្នឹង។
០៣.   ដូច្នេះគួរគិតគូរ                    គិតឱ្យយូរយើងនឹងដឹង
         កាលដែលខំដល់ម្លឹង             តាមពិតប្រឹងថែរឿងខាត។
០៤.    ទិវាគេន័យផ្សេង                   ខ្លះវង្វេងហើយធ្វើឆ្លាត
         វប្បធម៌ខ្មែរល្អស្អាត               ត្រូវប្រមាថដោយសារគេ។
០៥.    យើងខ្មែរមិនថែខ្លួន               គ្មានអ្នកស្ងួនឱ្យយើងទេ
         បើមានពេលទំនេរ                គួរគ្នាន់គ្នេរតិចតួចផង។
០៦.    ១៤ខែកុម្ភៈ                          ស្គាល់ឱ្យជាក់សឹមចម្លង
         កុំឱ្យដល់ម្ដងៗ                      កើតសៅហ្មងដល់ចិត្តកាយ។
០៧.   នេះជារឿងបុគ្គល                 ដែលចង់យល់ការសប្បាយ
         ទោះគេមិនខ្វល់ខ្វាយ          តែយើងស្ដាយព្រោះឃើញខុស។
០៨.    សូមអស់កូនចៅខ្មែរ              ទាំងក្រុងស្រែទាំងស្រីប្រុស
         ជួយឆ្លើយខ្ញុំផងចុះ                វប្បធម៌ច្នោះគួរទុកឬ?
០៩.    មិនមែនយើងស្អប់ទេ             តែភណ្ឌគេៗថែទៅ
         បើថាចង់ទុកនៅ                   ច្នៃឱ្យត្រូវហើយស្របយើង៕៚

និពន្ធដោយៈ យាន សំណាង (កវីហេងស៊យ)
ថ្ងៃ៩រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤
រិះគន់ស្ថាបនាៈ yeansamnang@gmail.comឬទូរស័ព្ទៈ ០៩៦ ៩៩ ៣៤៣ ៩៦ ឬ ០៩៧ ៩៩ ៣៤៣ ៩៦

0 comments:

Post a Comment

សូមអរគុណចំពោះការចូលមកលេងប្លុកនេះ៕